ជំងឺឆ្កែឆ្កួត(RABIES) នៅកម្ពុជា

Rabies In Cambodia

ជំងឺឆ្កែឆ្កួត(RABIES) នៅកម្ពុជា

Read this article in English.

តើជំងឺឆ្កែឆ្កួតគឺជាអ្វី?

យោងទៅតាមអង្គការសុខភាពពិភពលោកជំងឺឆ្កែឆ្កួតគឺជាជំងឺដែលបណ្តាលមកពីវីរុសដែលចម្លងពីសត្វទៅមនុស្ស។ ជំងឺនេះចម្លងដោយសត្វឆ្កែដែលមានវីរុសឆ្កែឆ្កួត ត្រូវបានបញ្ជូនចូលតាមទឹកមាត់ទៅក្នុងរាងកាយមនុស្សដែលមានមុខរបួស(នៅពេលត្រូវបានខាំដោយសត្វ) ។

ការបង្ហាញមុខសញ្ញា២ដ៏សំខាន់នៃជំងឺឆ្កែឆ្កួត:

  • ការខឹងសម្បាររបស់ឆ្កែ, មានប្រតិកម្មលឿន ហើយកាចខ្លាំង។
  • មិនអាចធ្វើអ្វីបាន, ធ្វើឱ្យងងុយគេង។

តើប្រភេទនៃការប៉ះពាល់ដូចម្តេចខ្លះដែលអាចធ្វើឲ្យមានការឆ្លងកើតឡើង?

ប្រភេទនៃការចម្លងដោយការប៉ះពាល់មាន​ ៤​ លក្ខណៈផ្សេងៗគ្នា :

  1. ការប៉ះពាល់សត្វនិងការលិតដោយសត្វលើស្បែកធម្មតា (ដែលមិនមានរបួស)
  2. ការពិតជិត/ ការកោស, ការលិតលើស្បែកដែល ដាច់រឺ រយះ
  3. ការឆ្លងដោយខាំ/កោសដែលនាំទឹកមាត់ដែលមានវីរុសចូលទៅប៉ះនឹងមុខរបួស ក្រោយពីការដាច់រលាត់ ឬខាំពីសត្វប្រជៀវ។
  4. ការបរិភោគសាច់ឆ្កែ

មេរោគទាំងនេះគឺត្រូវការការព្យាបាលផ្សេងៗគ្នា។

តើគួរព្យាបាលដោយវិធីណា?

បើមានករណីណាមួយដូចខាងលើ ត្រូវប្រញ៉ាប់លាងសម្អាតស្បែកដែលត្រូវបានឆ្កែខាំ។ ប៉ុន្តែ បើគ្រាន់តែមានការប៉ះ/លិតមិនត្រូវការការព្យាបាលបន្ថែមទៀតទេ។

ករណីទី ១ : ការប៉ះពាល់សត្វ/ការលិតដោយសត្វលើស្បែកធម្មតាគឺមិនចាំបាច់ត្រូវការព្យាបាលនោះទេ។ ប៉ុន្តែបើសិនជាអ្នកសង្ស័យថាសត្វដែលបានលិតឬប៉ះពាល់លើអ្នកនោះមានផ្ទុកជំងឺឆ្កែឆ្កួតនោះអ្នកគួរតែទៅពិនិត្យនៅមន្ទីរពេទ្យ។

ករណីទី ២,៣​ និងទី៤ : សូមទៅចាក់វ៉ាក់សាំងការពារជាបន្ទាន់ 

 

តើស្ថានភាពនៅកម្ពុជាដូចម្តេចខ្លះហើយតើយើងអាចធ្វើអ្វីបាន?

យើងមានសំណាងណាស់ដែលបានធ្វើបទសម្ភាសន៍ជាមួយវេជ្ជបណ្ឌិត លី សូវ៉ាត និងសហការីរបស់គាត់ ដួង វាសនា មកពីវិទ្យាស្ថានប៉ាស្ទ័រ ដែលបានពន្យល់មកយើងអំពីអ្វីដែលជាបញ្ហាប្រឈមចម្បង ៗ អំពីជំងឺឆ្កែឆ្កួតនៅកម្ពុជា។

ជំងឺឆ្កែឆ្កួតគឺជាបញ្ហាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាដែលបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ 800 នាក់ក្នុងមួយឆ្នាំ។ យោងតាមការសិក្សាពីវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ បានឱ្យដឹងថាសត្វឆ្កែដែលខាំចំនួន 50% បានឆ្លងវីរុសនេះ។

សត្វឆ្កែគឺជាអ្នកផ្ទុកមេរោគចម្បងប៉ុន្តែករណីខ្លះ ក៏មានសត្វឆ្មា និងសត្វប្រជៀវផងដែរ។

ហេតុដូច្នេះបញ្ហាប្រឈមចម្បងគឺ ត្រូវរក្សាចាក់វ៉ាក់សាំងសត្វឆ្កែដែលមាន/គ្មានម្ចាស់ ដែលជាធម្មតាពួកគេរស់នៅខ្លួនឯង គ្មានអ្នកថែរក្សាពួកគេឡើយ។

មានតែសត្វឆ្កែតិចតួចប៉ុណ្ណោះដែលត្រូវបានទទួលថ្នាំបង្ការ: នោះមានម្ចាស់ឆ្កែជាជនជាតិខ្មែរដែលបានដឹងអំពីភាពចាំបាច់នៃការចាក់វ៉ាក់សាំងនិងជនបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជា។

ការចាក់ថ្នាំបង្ការជម្ងឺឆ្កែឆ្កួតមានតម្លៃប្រហែល 10-15 ដុល្លារក្នុងមួយក្បាលដែលជាតម្លៃដែលថ្លៃ សម្រាប់គ្រួសារកម្ពុជាសាមញ្ញ។ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអប់រំម្ចាស់សត្វឆ្កែអំពីគ្រោះថ្នាក់ដែលទាក់ទងនឹងជំងឺឆ្កែឆ្កួតនិងបង្ហាញឱ្យពួកគេនូវការចាក់វ៉ាក់សាំង ដែលមានដំណើរការងាយនិងចាំបាច់។

នៅរាជធានីភ្នំពេញមានតែកន្លែងមួយចំនួនប៉ុណ្ណោះដែលផ្តល់ការចាក់វ៉ាក់សាំងសំរាប់មនុស្សគឺ: វិទ្យាស្ថានប៉ាស្ទ័រនៅភ្នំពេញ និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ហើយក៏ដូចជាគ្លីនិកឯកជនមួយចំនួន។

ការបញ្ហាប្រឈមមួយទៀតគឺបង្កើតទំនាក់ទំនងបន្ថែមទៀតសម្រាប់ការផ្តល់វ៉ាក់សាំង ហើយនិងការកត់ចំនួនសត្វឆ្កែដែលបានទទួលថ្នាំបង្ការ។ នៅមិនមានប្រព័ន្ធចុះបញ្ជីមួយជាក់លាក់(microchip)នៅកម្ពុជានៅឡើយទេ តែវាជាវិធីតែមួយគត់ដើម្បីរកឱ្យឃើញថាតើឆ្កែប៉ុន្មានក្បាលដែលត្រូវបានចាក់វ៉ាក់សាំង ព្រោះបើត្រឹមមានរូបថតរបស់សត្វឆ្កែទាំងនោះ យើងអាចកំនត់តែនៅតំបន់តូចៗដូចនៅតាមខេត្តនិងពិតណាស់ វាគ្មានប្រសិទ្ធភាពទេ។

សព្វថ្ងៃនេះមិនមានកម្មវិធីជាតិស្តីពីជំងឺឆ្កែឆ្កួតនៅកម្ពុជាទេ មានតែអង្គការឯកជនដូចជាវិទ្យាស្ថានប៉ាស្ទ័រវិទ្យា, ស្ថានជាតិសុខភាពសាធារណៈនិងមន្ទីរពេទ្យកុមារអង្គរ ប៉ុណ្នោះដែលបានព្យាយាមអស់ពីសមត្ថភាពដើម្បីកែលម្អស្ថានភាពសព្វថ្ងៃនេះ។

ដោយសារតែជំងឺឆ្កែឆ្គួត បានសម្លាប់មនុស្សជាច្រើង ធ្វើឲក្រសួងកសិកម្មនិងក្រសួងសុខាភិបាលមានការព្រួយបារម្ភ ប៉ុន្តែពួកគេហាក់ដូចជាមិនយល់ស្របលើគម្រោងឬកម្មវិធីនេះនៅឡើយទេ។

ទោះបីជាយ៉ាងណាក៏ដោយ វាជាផែនការរបស់អាស៊ាន ដែលមានគោលបំណងលុបបំបាត់ជំងឺឆ្កែឆ្កួតឲបានមុនឆ្នាំ 2025 ។ ការស្រាវជ្រាវមួយចំនួនត្រូវបានធ្វើឡើងនៅក្នុងវិទ្យាស្ថានប៉ាស្ទ័រដើម្បីកាត់បន្ថយដូចជាតាមរយៈការចាក់វ៉ាក់សាំង។ ការចាក់បួនដងក្នុងមួយខែត្រូវបានគេប្តូរទៅ 3ដងក្នុងមួយសប្តាហ៍វិញ។ គោលបំណងគឺដើម្បីធ្វើជួយឲប្រជាជនមានភាពងាយស្រួលដូច្នេះពួកគេមិនចាំបាច់ត្រលប់មកភ្នំពេញ 4 ដងដើម្បីទទួលការចាក់វ៉ាក់សាំងទេ។

ជំងឺឆ្កែឆ្កួតនៅកម្ពុជា

សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺឆ្កែឆ្កួតនៅកម្ពុជាសូមកុំស្ទាក់ស្ទើរក្នុងការមើលអត្ថបទដែលបានបោះពុម្ពផ្សាយថ្មីៗដោយវិទ្យាស្ថាន។

No Comments

Sorry, the comment form is closed at this time.