ធ្វើតាមស្ថាបនិក

ធ្វើតាមស្ថាបនិក

Read this article in English.

Pagoda Patrols

អ្នកបានជ្រាបហើយថា យើងមិនមែនជាកន្លែងផ្តល់ជម្រកសត្វកំព្រាតែមួយមុខទេ, តែយើងជាអង្គការដែលយកចិត្តទុកដាក់ទៅលើសុខមាលភាពសត្វ, ការផ្តល់ការអប់រំ, និងបង្កើតកម្មវិធីគ្រាវ។

យើងបានបង្កើតមជ្ឈមណ្ឌល/មន្ទីពេទ្យ ថែទាំ សុខមាលភាពសត្វមានជម្ងឺរឺមានរបួសដែលរស់នៅតាមវត្តអារាម។មូលហេតុដែលយើងយកចិត្តទុកដាក់ទៅលើសត្វតាមវត្ត ហើយមិនអាចទទួលពីកន្លែងផ្សេងពីនេះ ព្រោះយើងនៅមិនទាន់មានធនធានគ្រប់គ្រាន់នៅឡើយក្នុងការពង្រីកការថែទាំនិងព្យាបាល។

បើសត្វមានសុខភាពល្អហើយបន្ទាប់ពីពួកគេនៅឯមណ្ឌលរបស់យើងមួយរយ:នោះ ពួកគេនឹងត្រលប់ទៅរស់នៅវត្តអារាមវិញ។ យើងថែទាំរក្សា និងស្វែងរកផ្ទះសម្រាប់តែសត្វដែលមិនអាចរស់នៅបានដោយខ្លួនឯង ដូចជា ថូម៉ាស(Thomas) ឆ្មាជើងមាន់បី ឬ អូស្ការ (Oscar) ដែលជាកូនឆ្មាដ៏តូចដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់យើងទាំងអស់គ្នា។

ជីវិតនៅវត្តអារាមដែលយើងបានទៅដល់ ធ្លាប់មានការលំបាកសម្រាប់សត្វ ពេលនេះមានទៀតទេ។ យើងបានមើលឃើញភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ដោយសារការងាររបស់យើងជាមួយអ្នកស្រុកដែលជួយថែរក្សាសត្វនៅទីនោះ។ បើគ្មានការបរិច្ចាគនិងការឧបត្ថម្ភរបស់អ្នកគ្មាន អ្វីអាចកើតឡើងទេ ហើយយើងសូមអរគុណអ្នកខ្លាំងណាស់ដែលបានចូលរួមជាផ្នែកមួយនៃអង្គការសង្គ្រោះសត្វកម្ពុជានៅកម្ពុជា។

ធ្វើតាមស្ថាបនិក

វីដេអូនេះបង្ហាញពីការយល់ដឹងមួយអំពីការងារដែលយើងតែងតែអនុវត្តនៅវត្តអារាម ដូចដែលអ្នកបានឃើញក្នុងវីដេអូនេះ គឺជា ស្ថាបនិក ARC របស់យើង, Tina នៅពេលដែលគាត់ចែកចំណី. ឆែកសុខភាព និងយកឆ្មាដែលមានសុខភាពល្អ ត្រឡប់មកវិញជាមួយគ្រួសារនិងមិត្តភក្តិ។ Tina ចំណាយពេលនិយាយជាមួយអ្នកស្រុកហើយបន្តបង្ហាញពីក្តីកង្វល់ដែលពួកគេមាន ហើយបន្ទាប់មកគាត់ជួបសត្វឆ្កែដែលដែលតែងតែរីករាយគ្រប់ពេលដែលពួកគេបានឃើញគាត់។

No Comments

Sorry, the comment form is closed at this time.