មេរោគចម្លងវីរុស កូរ៉ូណា & សត្វចិញ្ចឹម

មេរោគចម្លងវីរុស កូរ៉ូណា & សត្វចិញ្ចឹម

Read this article in English.

នៅក្នុងអត្ថបទប្លុកនេះយើងឆ្លើយនឹងសំនួរដែលត្រូវបានសួរជាញឹកញាប់បំផុតជុំវិញការរីករាលដាលនៃមេរោគកូរ៉ូណាថ្មី (COVID-19) និងសត្វចិញ្ចឹមរបស់អ្នក។ យើងក៏បានផ្តល់លិខិតមួយច្បាប់ដល់ម្ចាស់ដីរបស់អ្នកជាភាសាអង់គ្លេសនិងភាសាខ្មែរក្នុងខណះពេលដែលយើងទទួលបានរបាយការណ៍កាន់តែច្រើនឡើង ៗ ដែលម្ចាស់ដីស្នើសុំដកហូតយកសត្វចិញ្ចឹមដែលជាមិត្តរបស់យើង, ដែលធ្លាប់ត្រូវបានអនុញ្ញាតពីមុនមក។

តើមេរោគ កូរ៉ូណាគឺជាអ្វី?

វីរុសថ្មីដែលគេស្គាល់ថាការរីករាលដាលនៃមេរោគចម្លង COVID-19  ដែលមានជាប់ទាក់ទងនឹងផ្សារលក់គ្រឿងសមុទ្រហួណានស្ថិតនៅក្នុងទីក្រុងវ៉ូហានប្រទេសចិនដែលមានលក់សត្វព្រៃសត្វឆ្មា,ឆ្កែនិងសត្វល្មូនផងដែរ។

ក្នុងរយៈពេលតែពីរបីខែតែប៉ុណ្ណោះមេរោគ កូរ៉ូណា បានរីករាលដាលពាសពេញពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ។ ជីវិតសាធារណៈ,ការឃ្លាតឆ្ងាយពីសង្គមនិងវិធានការណ៍អនាម័យផ្សេងៗកំពុងតែធ្វើការរឹតបណ្តឹង។

នៅប្រទេសកម្ពុជា,ក្នុងទីផ្សារនិងតូបលក់ដូរនៅតាមដងផ្លូវតែងតែមានលក់សាច់ជាច្រើនប្រភេទផ្សេងៗគ្នា។ សត្វព្រៃត្រូវបានលក់នៅជាប់នឹងសត្វឆ្កែ,ឆ្មានិងសាច់សត្វផ្សេងៗទៀតផងដែរ។ ការសម្លាប់សត្វព្រៃ,​ សត្វឆ្កែនិងឆ្មាគឺពិតជាខុសច្បាប់ ម្យា៉ងវិញទៀត សាច់សត្វទាំងអស់នោះមិនបានឆ្លងកាត់បទប្បញ្ញត្តិត្រួតពិនិត្យសុខភាពនោះទេ។ ជាទូទៅ វាត្រូវបានគេរៀបចំនៅក្នុងកន្លែងដែលគ្មានអនាម័យនិងកខ្វក់។ ទាំងនេះបានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពយ៉ាងសំខាន់ចំពោះអ្នកដែលបរិភោគសាច់សត្វទាំងនោះ។

ដើម្បីមានសុខភាពល្អ សូមកុំបរិភោគ សាច់សត្វដែលត្រូវបានគេហាមឃាត់រៀបចំឡើងដោយខុសច្បាស់! ដូចគ្នាផងដែរសូមកុំបរិភោគសាច់សត្វកសិដ្ឋានដែលត្រូវបានលក់ / រៀបចំនៅជិតកន្លែងលក់សាច់សត្វព្រៃ!

យើងទាំងអស់គ្នានៅអង្គការសង្គ្រោះសត្វកម្ពុជាកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជានិងសាធារណៈជនដើម្បី៖

  • ចាត់វិធានការឆ្ពោះទៅរកការបិទរាល់គ្រឹះស្ថានខុសច្បាប់ទាំងអស់ដែលពាក់ព័ន្ធនឹងការសំលាប់សត្វនិងការលក់ឆ្កែឆ្មានិងសត្វព្រៃ
  • ចាត់វិធានការដ៏រឹងមាំដើម្បីធានាអំពីការអនុវត្តច្បាប់ប្បញ្ញត្តិដែលមានស្រាប់និងសេចក្តីណែនាំដើម្បីបញ្ចប់ការធ្វើពាណិជ្ជកម្មខុសច្បាប់ក្នុងការលក់សាច់សត្វឆ្កែនិងសាច់ឆ្មា។ស្វែងយល់បន្ថែមអំពីការធ្វើពាណិជ្ជកម្មសាច់ឆ្កែខុសច្បាប់និងឃោរឃៅនៅទីនេះ៖​ www.ar-cambodia.com/dog-meat-myths-and-health-risks

តើសត្វចិញ្ចឹមរបស់ខ្ញុំអាចឆ្លងមេរោគវីរុស កូរ៉ូណា ហើយវាអាចចម្លងទៅខ្ញុំនិងមនុស្សដទៃទៀតបានដែររឺទេ?

និយាយអោយខ្លីទៅ: សត្វចិញ្ចឹមរបស់អ្នកមិនអាចផ្តល់មេរោគ កូរ៉ូណា នេះទៅអ្នកបានទេ! ប៉ុន្តែវាជាការល្អដែលអ្នកប្រកាន់ខ្ជាប់និងការពារខ្លួនពីមេរោគវីរុសកូរ៉ូណានេះហើយអ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីមានសុខភាពល្អ!

ចំណែកឯសត្វឆ្មានិងឆ្កែដែលយើងចិញ្ចឹមវាអាចនឹងមានទម្រង់នៃមេរោគចម្លងវីរុស កូរ៉ូណាផ្សេងទៀតដែលមិនមែនជាប្រភេទដូចគ្នាដែលមនុស្សអាចទទួលបានទេ។ ?? ហើយវីរុសរបស់វាមិនអាចចម្លងទៅមនុស្សបាននោះទេ។ សូមកុំបារម្មណ៌ គឺអ្នកស្ថិតនៅក្នុងរង្វង់សុវត្ថិភាពជាមួយពួកគេ!

ទាំងនេះគឺជាព័ត៌មានផ្លូវការពីអង្គការអន្តរជាតិធំបំផុតទាំងបីដែលទាក់ទងនឹងសុខភាពមនុស្សនិងសត្វ – គឺ អង្គការសុខភាពពិភពលោក(WHO)និង  អង្គការពិភពលោកសម្រាប់សុខភាពសត្វ – OIE, និង US CDC (មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ) 

ម្ចាស់ផ្ទះរបស់ខ្ញុំសុំឱ្យខ្ញុំបោះបង់សត្វចិញ្ចឹមរបស់ខ្ញុំ។ តើ​ខ្ញុំ​គួរធ្វើដូចម្តេច?

ដូចដែលអ្នកបានដឹងរួចមកហើយថាសត្វចិញ្ចឹមជាទីស្រឡាញ់របស់អ្នក – ឆ្មាឬឆ្កែនិងសត្វចិញ្ចឹមដទៃទៀតមិនអាចចម្លងវីរុស កូរ៉ូណា (COVID-19) ទៅមនុស្សបានទេ។

ទោះបីជាយ៉ាងណាក៏ដោយម្ចាស់សត្វចិញ្ចឹមកាន់តែច្រើនឡើង ៗ នៅក្នុងប្រទេសកម្ពុជាបានរាយការណ៍ថាម្ចាស់ផ្ទះរបស់ពួកគេមិនអនុញ្ញាតឱ្យទុកសត្វចិញ្ចឹមតទៅទៀតទេពីព្រោះពួកគេខ្លាចជំងឺចម្លងមេរោគ កូរ៉ូណា ។ នេះជាការគិតខុសទាំងស្រុង,ប៉ុន្តែជាធម្មតាម្ចាស់ផ្ទះជួលតែងតែមានអំណាចច្រើនជាងអ្នកជួល។ ដូចនេះហើយវានាំឱ្យមានសត្វឆ្មានិងឆ្កែដែលត្រូវបានគេបោះបង់ចោល។ វាគឺជារឿងដ៏ខូចចិត្តខ្លាំងបំផុត។

ដូច្នេះហើយយើងក៏បានបង្កើតលិខិតបញ្ជាក់មួយដែលមានជាភាសាអង់គ្លេសនិងខ្មែរ ដើម្បីចែករំលែកជាមួយម្ចាស់ដី/ឬម្ចាស់ផ្ទះជួលរបស់អ្នក។ វាពន្យល់ពីស្ថានភាពមេរោគ កូរ៉ូណាហើយ វាពិតជាមានសុវត្ថិភាពសម្រាប់អ្នកក្នុងការទុកឬ ចិញ្ចឹមថែរក្សាសត្វចិញ្ចឹមរបស់អ្នក!

សូមបន្តការរក្សាសុខភាពរបស់អ្នកឲ្យល្អនិងបន្តស្រឡាញ់មិត្តភក្តិសត្វចិញ្ចឹម របស់អ្នកបន្តទៀត!

ប្រសិនបើសត្វចិញ្ចឹមរបស់ខ្ញុំឈឺតើខ្ញុំគួរធ្វើដូចម្តេច?

ជាដំបូងសូមកុំភ័យស្លន់ស្លោ។ វា​នឹង​មិន​អី​ទេ! 🙂 សញ្ញាដែលសត្វចិញ្ចឹមជាទីស្រឡាញ់របស់អ្នកអាចឈឺដោយជំងឺផ្ដាសាយឬជំងឺផ្សេងទៀតរួមមាន:

 

  • ក្អក,កណ្តាស់,ហៀរទឹកភ្នែក
  • គ្រុនក្តៅ ,ល្ហិតល្ហៃ
  • ការបាត់បង់ចំណង់អាហារ

ក្នុងករណីនេះ, សូមទូរស័ព្ទទៅ ពេទ្យ​សត្វ របស់អ្នកភ្លាមៗដើម្បីទទួលបានការណែនាំបន្ថែម។ ហើយផ្តល់ភាពស្ងប់ស្ងាត់និងផាសុកភាពសម្រាប់សត្វចិញ្ចឹម​របស់អ្នកជាមួយទឹកនិងអាហាររហូតដល់វាដល់ពេលត្រូវទៅ ពេទ្យសត្វ (បើចាំបាច់) ។

បន្តការថែរក្សាខ្លួនរបស់អ្នក

សូមមេត្តាការពារថែរក្សាខ្លួនរបស់អ្នកផងដែរក្នុងកំឡុងពេលដែលមានជំងឺឆ្លងវីរុស កូរ៉ូណាមួយនេះ!

  • លាងដៃឱ្យបានញឹកញាប់
  • ពាក់ម៉ាស់នៅទីសាធារណៈ
  • អនុវត្តចំងាយសង្គម (៦ ហ្វីត = ២ ដៃប្រវែង = ២ ម៉ែត្រ) នៅទីសាធារណៈ
  • ពិគ្រោះជាមួយវេជ្ជបណ្ឌិតនៅពេលមានអារម្មណ៍ថាមិនស្រួលខ្លួន

សូមឲ្យមានសុវត្ថិភាពនិងមានសុខភាពល្អ!

តើអ្នកអាចធ្វើអ្វីបានខ្លះសម្រាប់សុខុមាលភាពសត្វក្នុងអំឡុងពេលនេះ?

យើងយល់ ថានេះជាពេលវេលាមួយដែលមិនប្រាកដប្រជា។ យើងមិនដឹងថាតើការងាររបស់យើងនឹងវិវត្តទៅមុខយ៉ាងម៉េចទៀតនោះទេ,មិនដឹងថាពេលណាដែលយើងអាចជួបមិត្តភក្តិនិងក្រុមគ្រួសារដែលរស់នៅឆ្ងាយពីយើងម្តងទៀត និងមិនដឹងថាមេរោគ កូរ៉ូណា នឹងផ្លាស់ប្តូរពិភពលោកយើង និងរបៀបដែលយើងរស់នៅយ៉ាង​ណានោះទេ។

ប្រសិនបើអ្នកកំពុងចំណាយពេលនៅផ្ទះបន្ថែមទៀតក្នុងអំឡុងពេលមានរោគរាតត្បាតនេះ ប្រសិនបើអ្នកមានកន្លែងនិងបេះដូងទំនេរហេតុអ្វីមិនធ្វើអំពើល្អនិងជួយចិញ្ចឹមសត្វដែលត្រូវការជំនួយ?

តើអ្នកដឹងទេថាការចិញ្ចឹមសត្វឆ្មានិងឆ្កែជួយកាត់បន្ថយភាពតានតឹង, ការថប់បារម្ភនិងការធ្លាក់ទឹកចិត្តរបស់​អ្នកបាន? ពួកគេជួយជំរុញលើកទឹកចិត្តយើងឱ្យមានការធ្វើលំហាត់ប្រាណដោយការលេង & សើចជាមួយពួកគេហើយថែមទាំងអាចជួយពង្រឹងសុខភាពសរសៃឈាមបេះដូងរបស់អ្នកបានទៀតផង។ ការថែទាំសត្វក៏មានប្រយោជន៍សម្រាប់កុមារនិងការអភិវឌ្ឍល្អៗរបស់ពួកគេនៅពេលធំឡើង! 🙂

  • ស្វែងយល់បន្ថែម​អំពី ការយកសត្វ​ កូនឆ្មា ឆ្មា និងឆ្កែទៅចិញ្ចឹមរបស់យើង តាមរយៈ គេហទំព័រ www.ar-cambodia.com/adoption។
  • ការបរិច្ចាគទៅដល់សុខុមាលភាពនៃសត្វ – ​ជួយបានគ្រប់ចំនួនទឹកប្រាក់មិនថាតិចក្តីច្រើនក្តី៖ www.ar-cambodia.com/donationសូមអរគុណដល់ទឹក​ចិត្ត​សប្បុរស​ធម៌របស់អ្នក​ដែលបានជួយសត្វដែលត្រូវការជំនួយទាំងអស់គ្នា!

 

#មេរោគចម្លងវីរុស កូរ៉ូណា #សត្វចិញ្ចឹម

No Comments

Sorry, the comment form is closed at this time.