សំនួរទូទៅ

[cmsms_row data_padding_bottom=”0″ data_padding_top=”0″ data_bg_size=”cover” data_bg_attachment=”scroll” data_bg_repeat=”no-repeat” data_bg_position=”center center” data_bg_img=”7312|https://digitalrain-test.com/wp-content/uploads/2018/08/Page-Heading-Banner-3.png|full” data_color=”default” data_padding_right=”3″ data_padding_left=”10″ data_width=”fullwidth”][cmsms_column data_width=”2/3″][cmsms_heading type=”h1″ font_weight=”bold” font_style=”normal” text_align=”left” color=”#ffffff|100″ margin_top=”180″ margin_bottom=”180″ animation_delay=”0″]សំនួរទូទៅ[/cmsms_heading][/cmsms_column][cmsms_column data_width=”1/3″][/cmsms_column][/cmsms_row][cmsms_row data_width=”boxed” data_padding_left=”3″ data_padding_right=”3″ data_color=”default” data_bg_position=”top center” data_bg_repeat=”no-repeat” data_bg_attachment=”scroll” data_bg_size=”cover” data_bg_parallax_ratio=”0.5″ data_padding_top=”0″ data_padding_bottom=”50″][cmsms_column data_width=”1/1″][/cmsms_column][/cmsms_row][cmsms_row data_width=”boxed” data_padding_left=”3″ data_padding_right=”3″ data_color=”default” data_bg_position=”top center” data_bg_repeat=”no-repeat” data_bg_attachment=”scroll” data_bg_size=”cover” data_bg_parallax_ratio=”0.5″ data_padding_top=”0″ data_padding_bottom=”50″][cmsms_column data_width=”1/3″][/cmsms_column][cmsms_column data_width=”1/3″][/cmsms_column][cmsms_column data_width=”1/3″][cmsms_text animation_delay=”0″]

Click here for English

[/cmsms_text][/cmsms_column][/cmsms_row][cmsms_row data_padding_bottom=”0″ data_padding_top=”0″ data_color=”default” data_padding_right=”0″ data_padding_left=”0″ data_width=”fullwidth”][cmsms_column data_width=”1/1″]

[cmsms_divider width=”long” height=”1″ style=”solid” position=”center” margin_top=”0″ margin_bottom=”0″ animation_delay=”0″]

[/cmsms_column][/cmsms_row][cmsms_row data_padding_bottom=”50″ data_padding_top=”40″ data_color=”default” data_padding_right=”10″ data_padding_left=”10″ data_width=”fullwidth”][cmsms_column data_width=”1/1″][cmsms_toggles mode=”toggle” animation_delay=”0″][cmsms_toggle title=”ខ្ញុំបានប្រទះឃើញសត្វដែលមានជំងឺ/មានរបួស។ តើខ្ញុំត្រូវធ្វើដូចម្តេច?”]

អរគុណសម្រាប់ការស្វែងរកជំនួយ និងចំណាយពេលវេលាដើម្បីជួយសត្វនោះ!

ពួកយើងនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីជួយអ្នក និងសត្វនោះ ប៉ុន្តែសូមយល់ថា ផ្នែកហិរញ្ញវត្ថុ និងធនធានមនុស្សរបស់យើងខ្ញុំនៅមានកម្រិតនៅឡើយ ហើយនៅក្នុងករណីដែលផ្នែកយកសត្វទៅចិញ្ចឹមរបស់យើងពេញ យើងខ្ញុំនឹងមិនអាចទទួលយកសត្វនោះបានទេ។ យើងខ្ញុំពឹងផ្អែកយ៉ាងខ្លាំងទៅលើការផ្តល់ប្រាក់ឩបត្ថម្ភពីបុគ្គលនីមួយៗ ហើយយើងខ្ញុំមិនមានធនធានដើម្បីឆ្លើយតបទៅនឹងទំនាក់ទំនងក្នុងការសង្គ្រោះបន្ទាន់បាននោះទេ។ ជឿយើងខ្ញុំចុះ វាពិតជាធ្វើឳ្យយើងខ្ញុំមានអារម្មណ៍ឈឺចាប់និងសោកស្តាយខ្លាំង ដែលជាមូលហេតុថា អ្នកក៏ដើរតួរយ៉ាងសំខាន់ផងដែរ!
ចំណាំ៖ ទីស្នាក់ការរបស់យើងខ្ញុំ មានតែនៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ។

តើអ្វីខ្លះជាជំហានបន្ទាប់?

១. សូមទំនាកទំនងមកកាន់កន្លែងធ្វើការរបស់យើងខ្ញុំតាមរយៈលេខ 012​​ 340 114 (ជាភាសាខ្មែរ និងអង់គ្លេស) ឬផ្ញើរសារជាអ៊ីម៉ែលតាមរយៈ info@ar-cambodia.com ។ យើងខ្ញុំនឹងអាចប្រាប់លោកអ្នកថា តើយើងនៅសល់កន្លែងទំនេរឬក៏អត់។ ប្រសិនបើវាជាភាពអាសន្ន សូមកុំផ្ញើរសារជាអ៊ីម៉េល ដោយហេតុថាសត្វចាំបាច់ត្រូវការការជួយសង្គ្រោះភ្លាមៗ! យើងខ្ញុំអាចនឹងត្រូវចំណាយពេល ១-២ថ្ងៃដើម្បីឆ្លើយតបសារអ៊ីម៉ែលរបស់អ្នក ដូចច្នេះការទំនាក់ទំនងតាមទូរស័ព្ទគឺជាជម្រើសដ៏ប្រសើរជាង។

ចំណាំ៖ កូនសត្វដែលគ្មានម្តាយគឺជាការសង្គ្រោះបន្ទាន់! ពួកគេត្រូវការស៊ីចំណីរាល់រយៈពេលពីរម៉ោងម្តង។ ក៏ប៉ុន្តែសូមប្រុងប្រយ័ត្ន៖ ផ្តល់ទឹកដោះពិសេសសម្រាប់កូនឆ្មា/ឆ្កែតែប៉ុណ្ណោះ។ មិនត្រូវផ្តល់នូវទឺកដោះគោធម្មតា។ វាមិនមានសារជាតិចិញ្ចឹម ហើយកូនឆ្មា/ឆ្កែនឹងឈានទៅដល់ភាពអត់អាហារ និងស្លាប់ដោយការកង្វះសារជាតិចិញ្ចឹម។ រក្សាសត្វអោយមានភាពកក់ក្តៅជាមួយនឹងបន្ទះកំដៅ ឬដបទឺកក្តៅ មូលហេតុបើមិនដូចច្នោះ វាអាចនឹងបាត់បង់ជីវិត្តដោយសារតែជំងឺខ្វះកំដៅ។ ពួកគេក៏មិនអាចបត់ជើងតូច និងបន្ទោរបង់ដោយខ្លួនឯងបានទេ។ សូមម៉ាស្សាថ្នមៗត្រង់ផ្នែកប្រដាប់ភេទដោយប្រើកន្សែង ដើម្បីជួយកូនសត្វឆ្មា/ឆ្កែធ្វើការបញ្ចេញចោលដោយខ្លួនឯង។

២. ប្រសិនបើយើងមានកន្លែងទំនេរ សូមនាំយលសត្វមកកាន់យើងខ្ញុំ! យើងខ្ញុំគឹជាក្រុមដ៏តូចមួយ ហើយមិនអាចទៅទទួលយកសត្វទាំងអស់ដែលបានប្រទះឃើញដោយងាយស្រួលនោះទេ។ សូមរកមធ្យោបាយណាតាមដែលអាចធ្វើទៅបានដើម្បីនាំយកសត្វមកកាន់យើងខ្ញុំ។

៣. ពិចារណាអំពីការចិញ្ចឹមមើលថែសត្វជាបណ្តោះអាសន្ន រហូតដល់ពេលការព្យាបាលត្រូវបានរួចរាល់។ តាមមធ្យោបាយនេះ យើងខ្ញុំមានកន្លែងទំនេរសម្រាប់សត្វដែលត្រូវការ។ សូមពិភាក្សាអំពីកម្មវិធីការយកសត្វទៅចិញ្ចឹមបណ្តោះអាសន្នជាមួយនឹងអ្នកសម្របសម្រួលក្នុងការសុំសត្វយកទៅចិញ្ចឹមរបស់យើងខ្ញុំតាម  រយៈ adopt@ar-cambodia.com ។

៤. សូមឧបត្ថម្ភប្រាក់! ១ដុល្លារ, ៥ដុល្លារ ឬ ១០០ដុល្លារ ។ រាល់ចំនួនប្រាក់ គឺមានអត្ថប្រយោជន៍ និងជួយយើងខ្ញុំដើម្បីបន្តធ្វើតទៅទៀត!

៥. ប្រសិនបើចំណុះនៃមណ្ឌលរបស់យើងខ្ញុំពេញ ឬប្រសិនបើលោកអ្នកទូរស័ព្ទមកយើងខ្ញុំក្រៅម៉ោងធ្វើការ (យើងខ្ញុំនឹងមិនអាចទទួលទូរស័ព្ទបាននោះទេ)។ សូមធ្វើការទំនាក់ទំនងដូចខាងក្រោម៖

ទីក្រុងភ្នំពេញ៖ សេវាសង្គ្រោះបន្ទាន់ពេញមួយសប្តាហ៍ដែលត្រូវបានចែកចាយដោយ
VSL Veterinary Clinic
Agrovet

Chamnan Veterinary Clinic
EuroVet
Phnom Penh Animal Welfare Society (មានកន្លែងទំនេរ)
Aminovet
Poupone Veterinary Clinic
Animal Mama (មានកន្លែងទំនេរ) ។

សៀបរាប៖
Siem Reap Veterinary Care
Ouk Hok Sy Veterinary
Siem Reap Pagoda Cats
Paw Patrol

កំពត និងក្រុងព្រះសីហនុ ៖
Sihanoukville Animal Welfare Cambodia (ក៏មាននៅកំពតដែរ)

គំនិតយោបល់៖ ជួយសត្វនោះទោះបីជាអ្នកមិនអាចទុកវាបាន! ចិញ្ចឹមជាបណ្តោះអាសន្នរហូតដល់ពេលដែលវាមានសុខភាពល្អ រួចហើយប្រលែង ឬស្វែងរកទីលំនៅថ្មីសម្រាប់វា។

[/cmsms_toggle][cmsms_toggle title=”ខ្ញុំមិនអាចបន្តថែរក្សាសត្វឆ្កែ/ឆ្មា របស់ខ្ញុំបានទេ។ តើខ្ញុំអាចនាំយកវាមកកាន់អ្នកបានទេ?”]

ដោយគួរឳ្យសោកស្តាយ យើងខ្ញុំមិនអាចទទួលយកសត្វនោះបានទេ ដោយសាតែយើងខ្ញុំត្រៀមទុកកន្លែងមានកំណត់ ដែលយើងមានសម្រាប់សត្វដែលចាំបាច់ត្រូវការបំផុត។

អ្នកអាចធ្វើការទំនាក់ទំនងទៅកាន់ Phnom penh Animal Welfare Society ឬ Animal Mama ដើម្បីដឹងថាមានកន្លែងដែលទំនេរឬក៏អត់។

តាមមធ្យោបាយម្យ៉ាងទៀត ប្រសិនបើចាកចេញពីប្រទេសកម្ពុជា គួរពិចារណាដើម្បីយកសត្វនោះទៅជាមួយអ្នក! ប្រទេសភាគច្រើនមានតម្រូវការដែលងាយស្រួលដើម្បីបំពេញ ហើយការចំណាយអាចនឹងមិនច្រើនដូចដែលអ្នកបានគិតនោះទេ។ មិនចាំបាច់ស្វែងរកព័ត៌មាននៅលើ Google នោះ ទេ។ វាអាចនឹងធ្វើឳ្យអ្នកមានអារម្មណ៍ថាតានតឹង។ សូមទំនាក់ទំនងទៅកាន់គ្លីនិកដែលធ្លាប់ស្គាល់អំពីការផ្លាស់ប្តូរទីលំនៅ ដូចជា គ្លីនិកពេទ្យសត្វ VSL, Agrovet ឬ Pet Services Camodia ។ អ្នកក៏អាចស្វែងរកពត៌មាននៅលើបណ្តាញសង្គម Facebook group ‘’Expets Cambodia’’ ផងដែរ។

មធ្យោបាយគឺតែងតែមាន សូមចងចាំថា ‘’ចំពោះអ្នក ពួកគេអាចនឹងគ្រាន់តែជាចំណែកមួយនៃជីវីតតរបស់អ្នក ក៏ប៉ុន្តែចំពោះពួកគេ អ្នកគឺជាជីវិតតរបស់ពួកគេ។

[/cmsms_toggle][cmsms_toggle title=”តើអ្នកអាចផ្សព្វផ្សាយសត្វឆ្មា/ឆ្កែរបស់ខ្ញុំនៅលើគេហទំព័រ facebook ឬ វេបសាយ៍របស់អ្នកបានដែរឬទេ?”]

ដោយគួរឳ្យសោកស្តាយ យើងខ្ញុំមិនអាចទទួលសំណើរដើម្បីផ្សព្វផ្សាយសត្វរបស់ភាគីទីបីបានទេ ពីព្រោះយើងខ្ញុំមិនធ្លាប់ស្គាល់សត្វទាំងនោះទេ។ យើងមានគោលការណ៍ក្នុងការយកសត្វទៅចិញ្ចឹមយ៉ាងតឹងរឹងទាក់ទងទៅនឹងការជួយសង្គ្រោះរបស់ពួកយើង ហើយយើងខ្ញុំមិនអាចធានាថា សត្វរបស់អ្នកត្រូវបានទទួលការពិនិត្យសុខភាព ការព្យាបាលដែលចាំបាច់-ល-។ យើងខ្ញុំសន្យាចំពោះអ្នកដែលបានសុំសត្វយកទៅចិញ្ចឹមពីយើងខ្ញុំថា សត្វរបស់យើងខ្ញុំត្រូវបានទទួលការក្រៀវ ចាក់វាក់សាំង និងព្យាបាលរួចជាស្រេច។ យើងក៏បានសន្យាអំពីភាពស្មោះត្រង់ទាក់ទងទៅនឹងសុខភាពជាអចិន្រ្តៃយ៍ ឬបញ្ហាអាកប្បកិរិយាផងដែរ។ ដោយគួរឳ្យសោកស្តាយ យើងខ្ញុំមិនអាចធានាអំពីតម្រូវការទាំងនេះពីភាគីទីបីបានទេ។

ដើម្បីស្វែងរកទីលំនៅដែលសមស្រប យើងខ្ញុំសូមណែនាំនូវ facebook group ទាំងនេះ៖ Dogs and Cats Cambodia; Cambodia Pets Network; Cambodia Pet Adoption & Rescue; Locals and Expats living in Phnom Penh-ល-។ វាមានវិធីជាច្រើនទៀត​ មិនថាជាភាសាខ្មែរឬអង់គ្លេសនោះទេ។

[/cmsms_toggle][cmsms_toggle title=”សត្វចិញ្ចឹមរបស់ខ្ញុំបានបាត់ខ្លួន។ តើអ្នកអាចជួយបានទេ?”]

សូមផ្តល់មកយើងខ្ញុំនូវរូបភាពច្បាស់ៗ និងសេចក្តីលម្អិតអំពីសត្វរបស់អ្នក។ ប្រសិនបើយើងខ្ញុំបានរកឃើញ យើងនឹងទាក់ទងទៅអ្នកភ្លាមៗ។

សូមចំណាំ យើងខ្ញុំមិនអាចបង្ហោះរូបភាពឳ្យអ្នកនៅលើគេហទំព័រ facebook របស់យើងបានទេ ក៏ប៉ុន្តែយើងសូមណែនាំគេហទំព័រ facebook ទាំងនេះ៖ Dogs and Cats Cambodia; Cambodia Pets Network; Cambodia Pet Adoption & Rescue; Locals and Expats living in Phnom Penh, Kampot Noticeboard, Locals and Expats living in Siem Reap-ល-។

តើត្រូវចាត់វិធានការភ្លាមៗយ៉ាងដូចម្តេច?

និយាយជាមួយអ្នករត់តុកៗ និងអ្នកលក់នៅតាមផ្លូវនៅក្នុងទីតាំងរបស់អ្នក។ បង្ហាញពួកគាត់នូវរូបភាព និងផ្តល់ជាប្រាក់រង្វាន់។ តាមវិធីនេះ អ្នកនឹងមានមនុស្សកាន់តែច្រើនជួយស្វែងរកសត្វចិញ្ចឹមរបស់អ្នក។ រំលឹកពួកគាត់រៀងរាល់ថ្ងៃ។ ការផ្តល់ប្រាក់រង្វាន់គឹត្រូវបានណែនាំយ៉ាងសំខាន់បំផុត ដោយសារតែប្រជាជននឹងមានកម្លាំងទឹកចិត្តជួយស្វែងរកសត្វរបស់អ្នក។ សូមចំណាយពេលវេលាទំនេរពីការងារ ហើយស្វែងរកសត្វរបស់អ្នក 3-៤ ម៉ោងជារៀរាល់ថ្ងៃ។ ប៉ុន្មានម៉ោង/ថ្ងៃដំបូងគឺវាសំខាន់បំផុត។ បង្ហោះសត្វរបស់អ្នកនៅលើបណ្តាញសង្គម facebook ហើយបង្ហោះម្តងទៀតជារៀងរាល់ថ្ងៃ។

សត្វរបស់អ្នកអាចនឹងមានការភ័យខ្លាច និងរត់ទៅពួននៅពេលថ្ងៃ។ សាកល្បងស្វែងរកនៅពេលល្ងាច នៅពេលដែលស្ងាត់ ហើយងងឺត! សត្វអាចដឹងក្លិនពីចំងាយ។ សាកល្បងដាក់សម្លៀកបំពាក់,កាកសំណល់បង្គន់និង ពូករបស់សត្វនោះជាដើម នៅជិតគេហដ្ឋាន/បន្ទប់ជួលរបស់អ្នក ដែលសត្វនោះបានបាត់ខ្លួន។ វានឹងអាចរកឃើញផ្លូវមកវិញបាន។

យើងខ្ញុំសង្ឈឹមថា អ្នកនឹងរកឃើញសត្វរបស់អ្នក ហើយយើងខ្ញុំក៏មានការសោកស្តាយដែរ ដែលបានលឺដំណឹងថា អ្នកនឹងសត្វចិញ្ចឹមរបស់អ្នកនឹងត្រូវឆ្លងកាត់រឿងបែបនេះ។

[/cmsms_toggle][cmsms_toggle title=”តើអ្នកអាចជួយសត្វព្រៃបានទេ?”]

អង្គការសង្គ្រោះសត្វកម្ពុជាគឺធ្វើការផ្តោតទៅលើសត្វឆ្កែ និងសត្វឆ្មាតែប៉ុណ្ណោះ។ យើងអាចជួយសត្វចិញ្ចឹមតូចៗ ប៉ុន្តែយើងខ្ញុំមិនមានបំពាក់នូវឩបករណ៍សម្រាប់ជួយ និងព្យាបាលសត្វព្រៃនោះទេ។ សូមធ្វើការទំនាក់ទំនងទៅកាន់ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ លេខទូរស័ព្ទសម្រាប់ពេលអាសន្ននៃបទឩក្រិដ្ឋលើសត្វព្រៃរបស់ពួកគេគឺ 012​​​ 500​​​​ ​0​​94 ឬ ផ្ញើរសារនៅទីនេះ
https://www.facebook.com/WCHCambodia/

[/cmsms_toggle][cmsms_toggle title=”តើអ្នកណែនាំគ្លីនិកពេទ្យសត្វ និងអង្គការមួយណា?”]

គ្លីនិកពេទ្យសត្វនៅប្រទេសកម្ពុជាជាច្រើន មិនសូវមានចំណោះដឹងក្នុងការព្យាបាលសត្វឆ្កែ និងឆ្មានោះទេ។ សូមប្រុងប្រយ័ត្ននៅពេលជ្រើសរើសគ្លីនិកពេទ្យសត្វមួយសម្រាប់សត្វចិញ្ចឹមអ្នក។ ពេទ្យសត្វដែលមិនមានសមត្ថភាព តែងតែផ្តល់នូវឳសថដែលបង្កឳ្យសត្វចិញ្ចឹមរបស់អ្នកស្លាប់បាត់បង់ជីវិតតបាន!

យើងខ្ញុំសូមណែនាំគ្លីនិក និងអង្គការដូចខាងក្រោម៖

ទីក្រុងភ្នំពេញ៖

VSL Veterinary Clinic
Agrovet
Chamnan Veterinary Clinic
EuroVet
Phnom Penh Animal Welfare Society​ (មានកន្លែងទំនេរ)
Aminovet
Poupone Veterinary Clinic
Animal Mama (មានកន្លែងទំនេរ)

សៀមរាប៖

Siem Reap Veterinary Care
Ouk Hok Sy Veterinary
Siem Reap Pagoda Cats
Paw Patrol

កំពតនិង ខេត្តព្រះសីហនុ៖  Sihanoukville Animal Welfare Cambodia (ក៏នៅកំពតដែរ)

[/cmsms_toggle][cmsms_toggle title=”តើអ្នកអាចព្យាបាលសត្វចិញ្ចឹមរបស់ខ្ញុំដែលមានជំងឺ/រងរបួសបានដែរឬទេ?”]

យើងខ្ញុំធ្វើការផ្តោតទៅលើការគ្រៀវសត្វ,ការបណ្តុះបណ្តាលពេទ្យសត្វ និងថែទាំសត្វដែលរស់នៅតាមចិញ្ចើមថ្នល់។ យើងខ្ញុំចង់ឳ្យក្រុមពេទ្យសត្វរបស់យើងមានពេលវេលាគ្រប់គ្រាន់តាមដែលអាចធ្វើទៅបាន ដើម្បីព្យាបាលសត្វដែលរស់នៅតាមចិញ្ចើមថ្នល់។ ដូច្នេះហើយ យើងខ្ញុំមិនមិនមានផ្តល់នូវការព្យាបាលសត្វសម្រាប់ម្ចាស់នៃសត្វចិញ្ចឹមនោះទេ។ ដើម្បីអោយសត្វចិញ្ចឹមរបស់អ្នកទទួលបាននូវការព្យាបាល យើងខ្ញុំសូមណែនាំគ្លីនិកដូចខាងក្រោម៖

ទីក្រុងភ្នំពេញ៖

VSL Veterinary Clinic
Agrovet
Chamnan Veterinary Clinic
EuroVet
Phnom Penh Animal Welfare Society (មានកន្លែងទំនេរ)
Aminovet
Poupone Veterinary Clinic
Animal Mama (មានកន្លែងទំនេរ)។

សៀមរាប៖

Siem Reap Veterinary Care

Ouk Hok Sy Veterinary

Siem Reap Pagoda Cats

Paw Patrol

កំពតនិង ក្រុងព្រះសីហនុ:

Sihanoukville Animal Welfare Cambodia (មាននៅកំពតផងដែរ)

[/cmsms_toggle][cmsms_toggle title=”ខ្ញុំចង់នាំយកសត្វចិញ្ចឹមរបស់ខ្ញុំឆ្លងកាត់ព្រំដែន។ តើអ្នកអាចជួយបានទេ?”]

យើងខ្ញុំមិនមានបម្រើនូវសេវាផ្លាស់ប្តូរទីលំនៅសត្វចិញ្ចឹមអន្តរជាតិនោះទេ។ សូមទំនាក់ទំនងទៅកាន់គ្លីនិកដែលធ្លាប់ស្គាល់អំពីការផ្លាស់ប្តូរទីលំនៅ ដូចជា គ្លីនិកពេទ្យសត្វ VSL, Agrovet, Siem Reap Veterinary Care ឬ Pet Services Cambodia។ អ្នកក៏អាចស្វែងរកពត៌មាននៅលើបណ្តាញសង្គម Facebook group ‘’Expets Cambodia’’ ផងដែរ ។

[/cmsms_toggle][/cmsms_toggles][/cmsms_column][/cmsms_row]