ហេតុផលទាំង ៧យ៉ាងនិងព័ត៌មានបន្ថែមទៀតនៃការគ្រៀវសត្វរបស់អ្នក

ហេតុផលទាំង ៧យ៉ាងនិងព័ត៌មានបន្ថែមទៀតនៃការគ្រៀវសត្វរបស់អ្នក

Read this article in English.

ការគ្រៀវ​​គឺជាទំទួលខុសត្រូវដ៏ធំបំផុតសំរាប់ម្ចាស់ដែលស្រលាញ់សត្វឆ្មានិងឆ្កែគួរធ្វើសម្រាប់ពួកគេ។ បើសិនជាអ្នកជាម្ចាស់ដែលចិញ្ចឹមសត្វជាលើកដំបូងអ្នកអាចនិងមានសំណួរជាច្រើនអំពីនីតិវិធីទាំងនេះ។ ប៉ុន្តែម្ចាស់និងអ្នកថែរក្សាសត្វដែលធ្លាប់មានបទពិសោធន៍ហើយក៏ប្រហែលជាចង់ស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍,ហានិភ័យ និងអ្វីដែលត្រូវធ្វើជាបន្តបន្ទាប់ទៀត។
នេះគឺជាចម្លើយទៅនឹងសំណួរទូទៅបំផុតមួយជុំវិញក្នុង​ការនិយាយអំពីការគ្រៀវសត្វឆ្មានិងឆ្កែ ដែលឪពុកម្តាយចិញ្ចឹមសត្វគួរមានសំរាប់ការគ្រៀវ។

តើការគ្រៀវគឺជាអ្វី?

ការគ្រៀវគឺជាការវះកាត់សរីរាង្គបន្តពូជ របស់សត្វឆ្កែ និងឆ្មាដើម្បីមិនឱ្យមានកូនដ៏ច្រើនសន្ធឹកសន្ធាប់។ ជាញឹកញាប់ បន្ទាប់ពីការគ្រៀវហើយពួកគេនិងផ្លាស់ប្តូរអាកប្បកិរិយាទាក់ទងនឹងសភាវគតិនៃការបង្កាត់ពូជនឹងថយចុះ ប៉ុន្តែមិនមែនទាំងអស់នោះទេ។

ម្យ៉ាងវិញទៀត, ការគ្រៀវគឺជាការកាត់យកពងស្វាសរបស់សត្វឆ្មាឬឆ្កែឈ្មោលចេញដូច្នេះពួកគេមិនអាចបង្កើតកូនជាមួយសត្វឆ្មាឬឆ្កែញីបានទៀតទេ។ ពាក្យថា Spaying and neutering ក៏សំដៅទៅលើការគ្រៀវសត្វទាំងញីនិងឈ្មោលផងដែរ។

តើនីតិវិធីដំណើរការយ៉ាងដូចម្តេចខ្លះ?

នីតិវិធីដែលបានរៀបរាប់ខាងលើនេះគឺជាការវះកាត់។ ដូចគ្នានឹងការព្យាបាលតាមបែបវេជ្ជសាស្ត្រដែលមានហានិភ័យតិចតួចបំផុត។ ដើម្បីបង្រួមអប្បបរមានៃហានិភ័យនេះគឺត្រូវប្រាកដចិត្តថាអនុញ្ញាតឱ្យតែពេទ្យសត្វដែលយើងទុកចិត្តបំផុត (វេជ្ជបណ្ឌិតជំនាញ) ធ្វើការវះកាត់ឳ្យសត្វចិញ្ចឹមជាទីស្រឡាញ់របស់អ្នក។ គាត់នឹងពិនិត្យឱ្យបានជាក់លាក់ថាឆ្មាឬឆ្កែរបស់អ្នកមានសុខភាពល្អដើម្បីឆ្លងកាត់នីតិវិធី(ការវះកាត់)ហើយនឹងពិភាក្សាបន្ថែមអំពីស្ថានភាពជាក់លាក់នៃសត្វចិញ្ចឹមរបស់អ្នកជាមួយអ្នក។

ជាទូទៅការគ្រៀវគឺត្រូវបានគេអនុវត្តន៍ដោយការប្រើថ្នាំសន្លប់។ ចំពោះដំណើរការក្នុងការវះកាត់លឿនឬឆាប់គឺអាស្រ័យលើអាយុនិងទំហំខ្លួនរបស់សត្វ។ សូមចងចាំថាសត្វចិញ្ចឹមរបស់អ្នកត្រូវនាំមកមុនពេលវះកាត់សម្រាប់ធ្វើការត្រួតពិនិត្យជាមុនហើយជាធម្មតានឹងត្រូវស្នាក់នៅគ្លីនិករយៈពេលកន្លះថ្ងៃបន្ទាប់ពីភ្ញាក់ពីសន្លប់ដើម្បីឲ្យប្រាកដថាសត្វចិញ្ចឹមជាទីស្រឡាញ់របស់អ្នកមានសុខភាពល្អ។

ការគ្រៀវសត្វឆ្មាឈ្មោលត្រូវចំនាយអស់រយៈពេលតិចជាង ២ នាទី ហើយការគ្រៀវសត្វឆ្កែឈ្មោលត្រូវចំណាយពេលគ្រៀវរយៈ ៥ ទៅ ២០ នាទី។ ចំណែកឯការគ្រៀវសត្វឆ្មាញីគឺជាទូទៅមានរយៈពេល ១៥-២០ នាទី ខណៈពេលដែលការគ្រៀវរបស់សត្វឆ្កែញីជាធម្មតាយូរជាងគេចំណាយពេលរហូតដល់ ២០-៩០ នាទី។

តើខ្ញុំអាចព្យាបាលសត្វចិញ្ចឹមរបស់ខ្ញុំបាននៅផ្ទះយ៉ាងដូចម្តេចខ្លះបន្ទាប់ពីដំណើរការនូវការគ្រៀវរួច?

គ្រូពេទ្យសត្វរបស់អ្នកនឹងធ្វើការផ្តល់ថ្នាំបន្ថែមសម្រាប់ឆ្មាឬឆ្កែរបស់អ្នកដើម្បីដាក់ការពារការរលាក និងការក្លាយនៃរបួសក៏ដូចជាការណែនាំអំពីវិធីព្យាបាលសត្វចិញ្ចឹមរបស់អ្នកនៅថ្ងៃបន្ទាប់ទៀត។ លើសពីនេះទៅទៀតអ្នកគួរតែ ៖

  • ទុកឆ្មា / ឆ្កែរបស់អ្នកនៅក្នុងផ្ទះនិងឆ្ងាយពីសត្វដទៃទៀតក្នុងកំឡុងពេលនៃការជាសះស្បើយ
  • កុំបណ្តោយឱ្យឆ្មា / ឆ្កែរបស់អ្នករត់លេងហើយលោតចុះឡើងត្រូវចាំរហូតដល់ 2 សប្តាហ៍បន្ទាប់ពីការវះកាត់
  •  ត្រូវធានាថាឆ្មា / ឆ្កែរបស់អ្នកមិនអាចទៅលិទ្ធឬខាំស្នាមវះរបស់ពួកគេបានជាដាច់ខាត
  • ពិនិត្យមើលស្នាមវះកាត់នោះជារៀងរាល់ថ្ងៃដើម្បីប្រាកដថាវាបានជាសះស្បើយត្រឹមត្រូវ។ ប្រសិនបើមានកន្ទួលក្រហម,ហើម,ឬមានក្លិនមិនល្អលើរបួស             របស់សត្វសូមអ្នកទាក់ទងទៅខាងពេទ្យសត្វជាបន្ទាន់
  • សូមកុំងូតទឹកឲ្យសត្វឆ្មា /ឆ្កែរបស់អ្នកយ៉ាងហោចណាស់ទុក ១០ ថ្ងៃសិនបន្ទាប់ពីការវះកាត់
  • ចូរទូរសព្ទ័ទៅខាងពេទ្យសត្វប្រសិនបើសត្វរបស់អ្នកមិនស្រួលខ្លួន, អស់កំលាំង, ញ៉ាំអាហារតិច, ក្អួតឬរាគជាដើម

ក្រោយរយះពេលពីរបីថ្ងៃបន្ទាប់មក,អ្នកនឹងត្រូវត្រលប់ទៅពេទ្យសត្វម្តងទៀតសម្រាប់ការត្រួតពិនិត្យនិងកាត់អំបោះចេញប្រសិនបើចាំបាច់។

ហេតុអ្វីបានជាការគ្រៀវសត្វឆ្មានិងឆ្កែមានសារះសំខាន់ខ្លាំង?

តើអ្នកដឹងទេថាសត្វឆ្មាញី ១ ក្បាលនិងដៃគូរបស់វាអាចបង្កើតកូនបានជាង ១១០០០ ក្បាលនិងច្រើនជាងនេះក្នុងរយៈពេលតែ ៦ ឆ្នាំប៉ុណ្ណោះ? សត្វឆ្មាអាចមានផ្ទៃពោះចាប់ពីអាយុ ៤ ខែហើយមានកូនជាមធ្យម ៤ ក្បាលឡើងក្នុងរយះពេល ២ ដងក្នុងមួយឆ្នាំ។

សត្វឆ្កែមានការបន្តពូជយឺតបន្តិច។ សត្វឆ្កែញី ១ ក្បាលនិងដៃគូរបស់វាអាចបង្កើតកូនឆ្កែបាន ២០០០ ក្បាលនិងច្រើនជាងនេះក្នុងរយៈពេលតែ ៦ ឆ្នាំ។ សត្វឆ្កែអាចមានផ្ទៃពោះបានចាប់ពីអាយុ ៦ខែឡើងទៅនិងមានកូនជាមធ្យម ៣ក្បាលក្នុងរយះពេល​ ២ ដងក្នុងមួយឆ្នាំដូចគ្នា។

ជាលទ្ធផលមានសត្វឆ្មានិងឆ្កែរាប់លានក្បាលត្រូវបានគេបោះបង់ចោល,សម្លាប់ឬស្លាប់នៅតាមដងផ្លូវជារៀងរាល់ឆ្នាំ!

ទាំងនេះវាគ្រាន់តែជាតួរលេខនៃការប៉ាន់ស្មានមួយប៉ុណ្ណោះមិនមែនច្រើនដូចនៅក្នុងការបន្តពូជអតិបរមាដូចយើងនិយាយខាងលើនោះទេពីព្រោះសត្វនៅតាមដងផ្លូវតែងតែប្រឈមមុខនឹងការលំបាកដូចជាកង្វះស្បៀងអាហារនិងការប្រយុទ្ធគ្នាដើម្បីដណ្តើមទីលំនៅគ្នាដែលរារាំងពួកគេមិនឱ្យមានកូនដូចតាមទ្រឹស្តីខាងលើ។ ក្រៅពីនេះសត្វតាមចិញ្ចើមថ្នល់និងជាពិសេសកូនសត្វតូចៗមិនសូវមានជីវិតអាយុខ្ពស់ប៉ុន្មានទេ។

Source: https://spca.bc.ca/faqs/what-is-the-solution-to-pet-overpopulation

អត្ថប្រយោជន៍ទាំង ៧ នៃការគ្រៀវ :

  1. ការពារមិនឲ្យមានកូនឆ្មាឬឆ្កែដែលអ្នកមិនចង់បាន
  2. វាក៏អាចជួយកាត់បន្ថយចំនួនសត្វឆ្កែឬឆ្មាដែលគេចាប់យកទៅសម្លាប់និងលក់យ៉ាងឃោរឃៅ
  3. ការគ្រៀវអាចជួយកាត់បន្ថយនៃជំងឺមហារីកមាត់ស្បូននិងនៅលើពងស្វាស,​​ ជំងឺតម្រង់នោម និងជំងឺដែលធ្វើឳ្យប្រព័ន្ធភាពសុាំឆ្មាចុះខ្សោយ(FIV)ផ្សេងៗទៀត
  4. ជួយកាត់បន្ថយការឆ្លងនៃជំងឺមហារីកដុំសាច់(TVT) ដែលកើតឡើងដោយការរួមភេទរបស់សត្វឆ្កែ
  5. ការគ្រៀវសត្វរបស់អ្នកក៏អាចជួយឳ្យវាលែងសូវកាចឬខ្វាចនិងខាំជាពិសេសកាត់បន្ថយជម្លោះជាមួយសត្វដទៃទៀតផងដែរ
  6. វាជួយការពារការបន្តពូជនៅក្នុងទីកន្លែងជាច្រើនដូចជាវត្តអារាមជាដើមហើយកាត់បន្ថយការបន្តពូជដែលមិនប្រក្រតី
  7. ជួយកាត់បន្ថយហានិភ័យនៃសត្វអនាថាដែលបណ្តាលមកពីមានសត្វច្រើនលើសចំនួននិងកង្វះអាហារ

តើនៅពេលណាដែលល្អបំផុតសំរាប់ធ្វើការគ្រៀវសត្វឆ្មានិងឆ្កែរបស់ខ្ញុំ?

អាយុឆាប់បំផុតដែលអាចធ្វើការគ្រៀវបានគឺចាប់ពី ៣ ខែឡើងទៅ។

ភាពយល់ច្រលំអំពីការគ្រៀវសត្វ 

មានការយល់ច្រលំមួយចំនួននៃការគ្រៀវសត្វឆ្មា និងឆ្កែដូចជា៖

  • រឿងមួយដែលគេតែងតែយល់ច្រលំច្រើនបំផុតនោះគឺការគ្រៀវធ្វើឳ្យសត្វធាត់។ វាមិនមែនជាការពិតនោះទេបើសិនជាម្ចាស់សត្វគាត់បានផ្តល់អាហារនិងលំហាត់ប្រាណបានគ្រប់គ្រាន់ទៅដល់សត្វជាទីស្រលាញ់របស់ពួកគេ។ ចំពោះសត្វដែលធ្វើការគ្រៀវរួចហើយគឺតំរូវឳ្យកាត់បន្ថយចំណីអាហាររបស់ពួកគេដែលមានកាឡូរីច្រើន(តិចជាងមុនប្រហែល២០%), ដូច្នេះអ្នកគួរតែពិនិត្យមើលការតមអាហាររបស់ពួកគេជាប្រចាំជាមួយគ្រូពេទ្យសត្វរបស់អ្នក។
  • ការយល់ច្រលំមួយទៀតគឺគេគិតថាការគ្រៀវសត្វធ្វើអោយពួកគេផ្លាស់ប្តូរអត្តចរិក។ ទាំងនេះគឺសុទ្ធតែជារឿងមិនពិត។ បើសិនជាពិតដូចអ្វីដែលគេបាននិយាយខាងលើនោះគឺវាគ្រាន់តែធ្វើឳ្យពួកគេមានភាពស្លូតជាងមុននិងមានអាកប្បកិរិយាការពារផ្ទះនិងម្ចាស់របស់ពួកគេ។
  • មនុស្សមួយចំនួនក៏មានជំនឿ១ទៀតថាគេគួរតែរង់ចាំរហូតដល់សត្វរបស់ពួកគេមានកូនចៅលើកដំបូងសិនដើម្បីឳ្យសត្វមានសុខភាពល្អ,នេះក៏មិនពិតដូចគ្នាដែរ។
    ដូច្នេះយើងបានគ្របដណ្តប់លើសំណួរសំខាន់ៗជាងគេជុំវិញប្រធានបទនៃការគ្រៀវសត្វឆ្មានិងឆ្កែរួចមកហើយ,ឥឡូវនេះយើងងាកទៅមើលការងាររបស់អង្គការសង្គ្រោះសត្វកម្ពុជាក្នុងតំបន់វិញម្តង។

 តើអង្គការសង្គ្រោះសត្វកម្ពុជាជួយដោយរបៀបណា?

គោលបំណងរបស់យើងគឺដើម្បីបញ្ចប់ទុក្ខវេទនារបស់សត្វឆ្មា​ និងសត្វឆ្កែអនាថានៃប្រទេសកម្ពុជា។ រួមជាមួយនឹងការដោះស្រាយលើចំនួនកើនឡើងហួស នៃសត្វឆ្កែ និងសត្វឆ្មាអនាថា​តាមរយៈកម្មវិធីការគ្រៀវនេះ ដែលជាកម្មវិធីមួយក្នុងចំណោមកម្មវិធីស្នូលទាំង៣ របស់យើង ដោយយើងដឹងថាទាំងនេះគឺជាបេសកម្ម។​

កម្មវិធីស្នូលរបស់យើង២ទៀតដែលមានភាពសំខាន់ស្មើៗគ្នាផ្សេងទៀតនោះដែរ គឺការអប់រំនៃសហគមន៍​ និងសាលារៀនក្នុងស្រុក អំពីសុខមាលភាពសត្វ និងការអភិវឌ្ឍន៍គុណភាពនៃការថែទាំរបស់ពេទ្យសត្វតាមរយៈការហ្វឹកហាត់។​ យើងពិតជាមានជំនឿជឿជាក់ថាការផ្លាស់ប្តូរអាកប្បកិរិយាអត្តចរិករបស់មនុស្ស គឺជាគន្លឹះសំខាន់មួយ ដើម្បីបង្កើតសុខុមាលភាពរបស់សត្វប្រកបដោយនិរន្តភាពនៅក្នុងប្រទេសកម្ពុជា។

យើងធ្វើការគ្រៀវសត្វឆ្មា&ឆ្កែអនាថា ហើយនិងសត្វឆ្មា&ឆ្កែដែលមានម្ចាស់

  • គ្រូពេទ្យរបស់យើងគ្រៀវទាំងសត្វឆ្មានិងសត្វឆ្កែ (អនាថា, មានម្ចាស់)
  • តម្លៃទូទៅនៃការគ្រៀវជាធម្មតាចន្លោះពី៥០ ដុល្លារ ទៅ ២៥០ ដុល្លារ, ទៅតាមទំហំនិងប្រភេទរបស់សត្វ,ប៉ុន្តែយើងជួយអ្នកដោយឥតគិតថ្លៃ!
  • ធ្វើការណាត់ជួបឥលូវនេះ​ ! ទំនាក់ទំនងតាមរយះលេខទូរសព្ទ ០១២ ៣៤០​ ១១៤​
  • ដោយសារតម្រូវការខ្ពស់ សូមរងចាំរយៈពេលពី ១ទៅ៣អាទិត្យ
  • រាល់សត្វទាំងអស់ ទទួលបាននូវលេខសំគាល់និង ការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត (ដោយឥតគិតថ្លៃ)
  • យើងជឿជាក់នៅក្នុងការអនុវត្តន៍ហ្វឹកហាត់ការងាររបស់គ្រូពេទ្យសត្វ។ ជាញឹកញាប់ការវះកាត់គឺត្រូវបានអនុវត្តន៍​ ដោយពេទ្យសត្វហាត់ការ ស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងជិតឌិតរបស់គ្រូពេទ្យសត្វដែលមានសមត្ថភាពយ៉ាងច្បាស់។​ជាចុងក្រោយយើងសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចាប់អារម្មណ៍របស់អ្នក និងការចូលរួមចំណែកដើម្បីនិរន្តរភាពនៃសុខុមាលភាពរបស់សត្វនៅក្នុងប្រទេសកម្ពុជា ជាមួយនិងការគាំទ្ររបស់អ្នក! ត្រូវប្រាកដថាអ្នកបានប្រាប់ទៅកាន់គ្រួសាររបស់អ្នក និងមិត្តរបស់អ្នកដែលស្រឡាញ់សត្វឆ្មា និងសត្វឆ្កែអំពីអត្ថបទនេះ។
No Comments

Sorry, the comment form is closed at this time.